Category Archives: ព័ត៌មានទូទៅ

សហព័ន្ធកីឡាវាយសីកម្ពុជា បានរៀបចំការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១ ឆ្នាំ២០១៩

ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នំា២០១៩ នៅពហុកីឡាដ្ឋានអូឡាំពិក កំពុងតែប្រកួតវិញ្ញាសាវាយក្រុម ដែលមានការចូលរួមចំនួនប្រាំបី មន្ទីររាជធានីខេត្តគឺ កំពង់ឆ្នាំង ព្រៃវែង កំពង់ចាម ស្វាយរៀង បាត់ដំបង ព្រះសីហនុ ពោធិិសាត់ និងរាជធានីភ្នំពេញ។

សហព័ន្ធកីឡាវាយសីកម្ពុជា សហការជាមួយម្ចាស់ផ្ទះសមាគមវាយសីខេត្តពោធិ៍សាត់ រៀបចំប្រកួតដណ្តើមពាន៧ មករា លើកទី១៩ នៅទីលានវាយសីសាលាខេត្តពោធិ៍សាត់

សហព័ន្ធកីឡាវាយសីកម្ពុជា សហការជាមួយម្ចាស់ផ្ទះសមាគមវាយសីខេត្តពោធិ៍សាត់ រៀបចំប្រកួតដណ្តើមពាន៧ មករា លើកទី១៩ នៅទីលានវាយសីសាលាខេត្តពោធិ៍សាត់។

សហព័ន្ធកីឡាវាយសីកម្ពុជា បានវគ្គ បណ្ដុះបណ្ដាល “Shuttle Time for Tutor” ដោយមានការសំរបសំរួលពីអ្នកជំនាញការហ្វឹកហ្វឺនមកពីសហព័ន្ធកីឡាវាយសីអាស៊ី

កំពុងដំណើរការវគ្គ Shuttle Time for Tutor ដោយមានការចូលរួមពីក្លឹបតាមបណ្តាខេត្ត និងតំណាងមន្ទីរអបរំចំនួន១១ផងដែរ។ គោលបំណងគឺដើម្បីបញ្រ្ជាបចំណូលនិស្ស័យនិងការនិយមកីឡាវាយសីតាមកំរិតបទដ្ឋានត្រឹមត្រូវ។ វគ្គនេះសំរបសំរួលដោយជំនាញការហ្វឹកហ្វឺនមកពីសហព័ន្ធកីឡាវាយសីអាស៊ី។

សហព័ន្ធកីឡាវាយសីកម្ពុជា បានរៀបចំការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨

ពានរង្វាន់ការប្រកួតកីឡាវាយសីឆ្នាំ២០១៨ កំពុងដំណើរការប្រកួត តាំងពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លើ១០វិញ្ញាសាមានដូចជា វិញ្ញាសាវាយក្រុមបុរស វាយទោលបុរស១៩ឆ្នាំឡើង វាយទោលបុរសក្រោម១៨ឆ្នាំ វាយទោលយុវជនក្រោម១៦ឆ្នាំ វាយទោលយុវជនក្រោម១៤ឆ្នាំ វាយទោលនារីក្រោម១៨ឆ្នាំ [អានបន្ដ...]

សហព័ន្ធកីឡាវាយសីកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសសម្រាប់ចៅក្រុម-អាជ្ញាកណ្ដាលកម្រិតអន្ដរជាតិលើកដំបូង នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

នៅថ្ងៃទី០៧ ខែវិច្ឆិកានេះ សហព័ន្ធកីឡាវាយសីកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសសម្រាប់ចៅក្រុម-អាជ្ញាកណ្ដាលកម្រិតអន្ដរជាតិលើកដំបូង នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធកីឡាវាយសីកម្ពុជា រៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចៅក្រុម និងអាជ្ញាកណ្ដាលនេះឡើង បន្ទាប់ពីសហព័ន្ធមានកិច្ចសហប្រតិបត្តិការល្អ និងទទួលបានការគាំទ្រពីសហព័ន្ធកីឡាវាយសីអាស៊ី ដែលបានបញ្ជូនគ្រូឧទ្ទេសខាងលើ មកបង្ហាត់បង្រៀនដល់សិក្ខាកាមកម្ពុជា ។ ថ្នាក់ដឹកនាំកីឡាវាយសីកម្ពុជា [អានបន្ដ...]

សហព័ន្ធកីឡាវាយសីកម្ពុជា​ បានរៀបចំការប្រកួតកីឡាវាយសីដណ្តើមពានឯកឧត្តម នៅទីលានវាយសីរបស់សហព័ន្ធ ស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក

សហព័ន្ធកីឡាវាយសីកម្ពុជា​ បានរៀបចំការប្រកួតកីឡាវាយសីដណ្តើមពានឯកឧត្តម នៅទីលានវាយសីរបស់សហព័ន្ធ ស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

កីឡាករ-ការិនីវាយសីកម្ពុជា កំពុងចូលរួមប្រកួតកីឡាសិស្សអាស៊ានលើកទី១០ នៅប្រទេសម៉ាឡេស៊ី |10th Asian Schools Games Malaysia 2018

កីឡាករ-ការិនីវាយសីកម្ពុជា កំពុងចូលរួមប្រកួតកីឡាសិស្សអាស៊ានលើកទី១០ នៅប្រទេសម៉ាឡេស៊ី 10th Asian Schools Games Malaysia 2018។ លទ្ធផលបឋម វាយបុរស វ៉ាត វាន់ធន់ ឈ្នះ មីយ៉ាម៉ា [អានបន្ដ...]

ការប្រកួតកីឡាវាសីសម្រាប់កីឡាជាតិលើកទី២ បានបញ្ចប់ដោយភាពជោគជ័យ និងស្នាមញញឹម ក្រោមការអញ្ជើញជាគណៈធបតី ឯកឧត្តម អ៊ុក សិទ្ធីជាតិ និង ឯកឧត្តម កែវ ប៉េងវឌ្ឍន៍

នៅថ្ងៃអង្គារ ១៥កើត ខែជស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ការប្រកួតកីឡាវាសីសម្រាប់កីឡាជាតិលើកទី២ បានបញ្ចប់ដោយភាពជោគជ័យ និងស្នាមញញឹម ក្រោមការអញ្ជើញជាគណៈធបតី ឯកឧត្តម អ៊ុក [អានបន្ដ...]

ការប្រកួតកីឡាវាយសី ថ្នាក់ជាតិលើកទី២ ឆ្នាំ២០១៨

នៅពហុកីឡាដ្ឋានជាតិអូឡាំពិកមានការប្រកួតកីឡាវាយសីលើវិញ្ញាសាវាយគូបុរស និងវាយទោលនារី ហើយក៏មានការប្រកួតផ្តាច់ព្រ័ត្រវាយគូបរុស និងវាយទោលនារីផងដែរ។ ឯកឧត្តមឧត្តមសេនីយឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងឯកឧត្តម អ៊ុក សិទ្ធីជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡា តំណាងក្រសួងអប់រំយុវជន និងកីឡា [អានបន្ដ...]

ការចាប់ឆ្នោតរវាងក្លិបវាយសីទូទាំងប្រទេស មកពី១១ខេត្តក្រុង សម្រាប់ការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨

ការចាប់ឆ្នោតរវាងក្លិបវាយសីទូទាំងប្រទេស មកពី១១ខេត្តក្រុង សម្រាប់ការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ ។ ការប្រកួតថ្ងៃដំបូង នៅកំពុងតែដំណើការនៅតារាងពហុកីឡាដ្ឋានជាតិអូឡាំពិកចាប់ពីថ្ងៃនេះរហូតដលើថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។