នៅពហុកីឡាដ្ឋានជាតិអូឡាំពិកមានការប្រកួតកីឡាវាយសីលើវិញ្ញាសាវាយគូបុរស និងវាយទោលនារី ហើយក៏មានការប្រកួតផ្តាច់ព្រ័ត្រវាយគូបរុស និងវាយទោលនារីផងដែរ។ ឯកឧត្តមឧត្តមសេនីយឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងឯកឧត្តម អ៊ុក សិទ្ធីជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡា តំណាងក្រសួងអប់រំយុវជន និងកីឡា បានអញ្ជើញទស្សានាការប្រកួតផ្តាច់ព្រ័ត្រ និងបំពាក់មេដាយជូនដល់កីឡាករជ័យលាភីលើវិញ្ញាសាវាយទោលបុរស វាយទោលនារី វាយគូនារី និងវាយគូបុរស។ ឯកឧត្តមគណៈអធិបតីក៏បានកោតសរសេរីដល់ការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការនីគ្រប់រូបដែលបានជ័យលាភី និងលើកទឹកចិត្តដល់កីឡាករ កីឡាការនីដទៃទៀតឱ្យបន្តនូវការហ្វឹកហាត់បច្ចេកទេសឱ្យបានកាន់ខ្លាំង ដើម្បីរួមចំណែកក្នុងការដណ្តើមយកមេដាយជូនជាតិមាតុភូមិនាពេលខាងមុខនេះដែលកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។












