នារសៀលថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០
គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាវាយសីកម្ពុជា បានទទួលបដិសណ្ឋារកិច្ច សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីលានហ្វឹកហាត់របស់សហព័ន្ធកីឡាវាយសីកម្ពុជា រួមជាមួយនឹង លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី និងបុគ្គលិកសហព័ន្ធទាំងអស់ ដើម្បីត្រៀមខ្លួនជាម្ចាស់ផ្ទះ ការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ។











