សហព័ន្ធកីឡាវាយសីកម្ពុជាបានបញ្ជូនកីឡាករចូលរួមប្រកួតព្រឹត្តិការណ៍កីឡាវាយសី Can Tho Open 2015 នៅប្រទេសវៀតណាម

ហ្វេសបុក
តេឡេក្រាម
វ័តអែប
ធ្វិតធ័រ

សហព័ន្ធកីឡាវាយសីកម្ពុជាបានបញ្ជូនកីឡាករចូលរួមប្រកួតព្រឹត្តិការណ៍កីឡាវាយសី Can Tho Open 2015 នៅប្រទេសវៀតណាម។ ប្រតិភូកីឡាវាយសីនេះដឹកនាំដោយលោកអភិបាលរងខេត្តកំពង់ឆ្នាំង ចេង ញ៉ាន់ ដោយរួមមានមន្ត្រីសហព័ន្ធម្នាក់ គ្រូបង្វឹកពីរនាក់ និងកីឡាករចំនួន៩រូប ដើម្បីកំដៅសាច់ដុំ និងដកពិសោធន៍ត្រៀមលក្ខណៈប្រកួតកីឡាSEAGAMES នាខែមិថុនា ខាងមុខនេះ នៅប្រទេសសឹង្ហបុរី។

កីឡាករវាយសីកម្ពុជាទទួលលទ្ធផលត្រចះត្រចង់ដែលមិនធ្លាប់មានពីមុនមក ក្នុងការចូលរួមប្រកួតក្របខ័ណ្ឌ Can Tho Open 2015 ពីថ្ងៃទី៣០មេសា ដល់ថ្ងៃទី៣ខែឧសភា នៅប្រទេសវៀតណាម ដោយទទួលបានមេដាយមាស១ ប្រាក់១ និងសំរិទ្ធពីរគ្រឿង។ ព្រឹតិ្តការណ៍កីឡានេះភាគីម្ចាស់ផ្ទះបើកចំហរដល់គ្រប់សមាជិកអាស៊ាន តែបានទទួលការចូលរួមពីម៉ាឡេស៊ីនិងកម្ពុជាប៉ុណ្ណោះ។

អត្ថបទពេញនិយម

គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាវាយសីកម្ពុជា បានទទួលបដិសណ្ឋារកិច្ច សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីលានហ្វឹកហាត់របស់សហព័ន្ធកីឡាវាយសីកម្ពុជា